ព័ត៌មានជាតិ

ផឹកស្រាស្រវឹង កាន់កាំបិតប៉័ងតោដើរអុកឡុកគេ កំពុងរាំបាស់

កណ្ដាល: មានករណីប្រើប្រាស់អាវុធខុសច្បាប់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ១០នាទី ស្ថិតភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ហៀង ថេងអៀង ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុ (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖
-កាំបិតប៉័ងតោចំនួន០១
-ថ្មសំលៀងកាំបិតចំនួន០១។

ដំណើររឿង៖ កាលពីវេលាកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ដោយមានសៀតកាំបិតប៉័ងតោនៅនឹងចង្កេះដើរអុកឡុកក្នុងពិធីរាំធុងបាស់ ក្នុងវត្តព្រៃចាស់ ខណ:នោះកម្លាំងប្រជាការពារភូមិ រួមជាមួយប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ឲ្យជួយអន្តរាគមន៍។

ក្រោយទទួលបានដំណឹង កម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីមានវិធានការនិងស្នើរសុំគោលការណ៍អប់រំ៕

មតិយោបល់