ព័ត៌មានជាតិ

ពត៌មានបន្ថែម៖ រថយន្តកាមរីបើកបោះពួយ ទៅបុកម៉ូតូលក់លតឆា ហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត រុញទៅប៉ះតូបលក់ហ្គាស់ បង្កឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ២៣ និង ១៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ជាប់ផ្លូវជាតិលេខ ៥ ទល់មុខបូរីសុខស្រេង ជិតសាលារៀនសមាគមន៍ មិត្តភាពខ្មែរចិន ។

សម្ភារ:ខូចខាត៖
-តូបលក់ហ្គាស់ ៦តូប
-តូបលក់ចាប់ហួយ ១តូប
-តូបជួសជុលម៉ូតូ ១តូប
-តូបលាងម៉ូតូ ១
-តូបស្នាក់នៅ ៣តូប
-រថយន្ត ២គ្រឿង
-ម៉ូតូ ៣គ្រឿង
-ម៉ូតូកង់បី ១គ្រឿង
-ប្រាក់ខ្មែរ ៤,៦០០,០០០រៀល ប្រាក់បាត ២៦,០០០បាត ប្រាក់ដុល្លា ៨,០៥០$ ។
-ធុងផ្ទុកហ្គាស់តូចធំ និងសម្ភារ:មួយចំនួន ។

ដំណើររឿង៖ មានរថយន្ត ១គ្រឿងម៉ាក កាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2E-7477 បើកបរក្នុងល្បឿនលឿន ទិសដៅពីលិចមកកើត ទៅបុកជាមួយម៉ូតូលក់លតឆា ហើយបន្តរេចង្កូតទៅខាងស្តាំបុកម៉ូតូ ហុងដា ស៊េរី២០១៩ ពីក្រោយដែលជិះ ២ នាក់ប្តីប្រពន្ធ ដោយអូសជនរងគ្រោះ ពីមុខរថយន្តរុលទៅបុកតូបលក់ហ្គាស់ បង្កឲ្យផ្ទុះឆេះតែម្តង ព្រមទាំងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់។

ក្រោយកើតហេតុ កម្លាំងមន្ត្រីជំនាញនិងរថយន្តអគ្គិភ័យ អធិការក្រុងប៉ោយប៉ែត១គ្រឿង ស្រុកអូរជ្រៅ១គ្រឿង កាស៊ីណូត្រូពីកាណា១គ្រឿង កាស៊ីណូស្តាវេហ្គាស់១គ្រឿង (សរុបចំនួន ៤គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន និងពន្លត់អគ្គីភ័យបានទាំងស្រុងនៅវេលាម៉ោង ៣ និង ០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៩៕

មតិយោបល់