កោះកុងៈ កាលពីវេលាម៉ោង ១៩ និង០០នាទីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ។
ជាលទ្ធផលឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ២ នាក់ រួមមាន ៖
១-ឈ្មោះ យ័ន្ត ឌី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ។
២-ឈ្មោះ លឿង លី ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ។
ដកហូតវត្ថុតាងបាន ៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ២ កញ្ចប់។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់