ស្វាយរៀងៈ កាលពីវេលាម៉ោង ២០ និង ១៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្តក្រុងបាវិត សហការជាមួយកម្លាំងមន្ទីរយុត្តធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកស្រី វុត្ថា មេបញ្ជាការរងទទួលជំនាញយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចខាងមុខកាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនរងគ្រោះទាំង ២រួមមាន៖
១/ឈ្មោះ ជា វិបុល ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ ១១ ផ្ទះសំណាក់ ចំរ៉ុង នីតា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
២/ឈ្មោះ ង្វៀង ធីមីយាន ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម រស់នៅបន្ទប់ជួលលេខ ២០ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងរួមមាន៖
-ម្សៅក្រាម ពណ៌សថ្លា ចំនួន ៣០កញ្ចប់
-ម្សៅខេចំនួន ២កញ្ចប់
-ទូរស័ព្ទចំនួន ៣គ្រឿង
-ថ្នាំគ្រាប់ ពណ៌ផ្ទៃមេឃ ចំនួន ៣៣គ្រាប់
-ម៉្សៅ ពណ៌ផ្កាឈូក ទម្ងន់៨,៤៦ ក្រាម (គិតទាំងសំបកវិចខ្ចប់ )
-ម៉្សៅ ពណ៌ប្រផេះទម្ងន់ ១៥,២៤ក្រាម (គិតទាំងសំបកវិចខ្ចប់)
-ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀន ចំនួន ០១
-ម៉ូតូម៉ាក YAMAHA M SLAS ពណ៍ខ្មៅ ០១ គ្រឿង
-ប្រាក់ដុងចំនួន ១,៦៥៥,០០០ដុង
-ប្រាក់ដុល្លាចំនួន ៥ដុល្លា និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជួនទៅអយ្យការអមសាលាដំបូងខេត្ត៕
មតិយោបល់