ព័ត៌មានជាតិ

ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​គេ​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លូន​

​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​មិត្តភាព បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​១៦៩ ខណៈ​ជនសង្ស័យ ទាំង​ពីរ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ពី​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លូន​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ នឹង ៣០ នាទី​យប់​ថ្ងៃទី ២២ ខែ​មេសា ឆ្នាំ ២០១៤ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ ៧​មករា ។

​ ​សមត្ថកិច្ច​បាន​នៅ​មិនទាន់​អាច​បញ្ចាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ខាងលើ​បាន​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ ។​
​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​អា​យខន មួយគ្រឿង បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​១៦៩ ហើយ​ខណៈ​នោះ​ស្រាប់ តែ​មាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​ពណ៌ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1E-2259 មក​ក្បែរ​នារី​រងគ្រោះ នឹង​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​កាឡា​ស៊ី​ណូត ពី​នារី​រងគ្រោះ​បានសម្រេច ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ដេញតាម​ចាប់​ធ្វើឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋា​ន ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ​បាន​ភ្លាមៗ​តែម្តង ។

​បើតាម​សម្ដី​ជនសង្ស័យ​បាន​អោយដឹងថា រូបគេ​បាន​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជាមួយ​មិត្ត​ភ័ក្តិ ក៏​ជួប​និង​បុរស​ម្នាក់​និយាយ​ទូរស័ព្ទ ស្រាប់តែ​សមត្ថកិច្ច​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្លៀកពាក់​ស៊ីវិល បាន​ចុះ​ទៅ​ដេញ​ចាប់​ពួកគេ ហើយ​ពួកគេ​មិនដឹងថា​ជា​សមត្ថកិច្ច​រក​តដៃ ក៏​ត្រូវ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​នោះ​ដក​កាំភ្លើង​ភ្ជង់​ចាប់​បញ្ជូន​ទៅ​ប៉ុស្ដិ៍​នគរបាល​មិត្តភាព​តែម្ដង ដើម្បី​ធ្វើការ​សាកសួរ​បន្ត ព្រោះថា​ករណី​ខាងលើ​នេះ​គ្មាន​ជនរងគ្រោះ​ដាក់​ពាក្យបណ្ដឹង​ឡើយ​៕
2014-04-23_101144

មតិយោបល់