សៀមរាបៈ យោងតាមផេកឧត្តសេនីយ៍ ហួត សុធី បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមបញ្ជាការដឹកនាំរបស់គណ: បញ្ជាការឯកភាពខេត្តសៀមរាប និង ដោយការអនុញ្ញាត្តិពីលោកឧត្តសេនីយ៍ ទោស្នងការនគរបាលសៀមរាប កម្លាំងនគរបាលផែនសន្តិសុខ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ បានចុះស្រាវជ្រាវរកឃើញក្រុមហ៊ុនរាជសីអង្គររៀលអ៊ីស្ទេកឯ.ក ដែលមានទីតាំង នៅបូរីទេសចរណ៍ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានអញ្ជើញប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងប្រធានរដ្ឋបាលមកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ដោយគាត់មានឈ្មោះ ហ៊ិន ផាន្នី ភេទប្រុស អាយុ៣៧ឆ្នាំ បានធ្វើការបំភ្លឺថា ក្រុមហ៊ុនបានសារភាពថា បុគ្គលិករបស់គាត់ ខាងផ្សព្វផ្សាយលក់ដីឡូ នៅស្រុកសូទ្រនិគម មានក្រុមហ៊ុនចិនមានគម្រោង បើកកាស៊ីណូចិនម៉ាកាវ នៅក្បែរក្រុមហ៊ុនលក់ដីឡូរបស់គាត់។
តែការផ្សព្វផ្សាយនេះ មិនមែនជាការពិតទេ ហើយគាត់បានសារភាពថា សុំការអភ័យទោស និងលើកលែងទោសពីសំណាក់ បណ្តាញហ្វេសបុក និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរគ្រប់មន្ទីរក្រសួងទាំអស់ សូមធ្វើកិច្ចសន្យាចំពោះមុខសមត្តកិច្ច និងឈប់បន្តសកម្មភាព ផ្សព្វផ្សាយទៀតហើយ៕
មតិយោបល់