កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់តខ្សែភ្លើងឆក់ត្រី តែបែរជាឆក់ខ្លួនឯងស្លាប់តាមផ្លូវ ខណៈក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ស៊ុ បូណៃ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានតខ្សែភ្លើងចេញពីផ្ទះរបស់ឈ្មោះ ជិន សុភ័ក្រ ភេទប្រុស អាយ ៣២ឆ្នាំ នៅភូមិជាមួយគ្នា បន្ទាប់មកក៏ត្រូវខ្សែភ្លើងឆក់ស្លាប់ ចំណុចវាលស្រែរខាងលិចភូមិចម្ងាយជាង ៤៥ម៉ែត្រ និងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ កោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់