ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង ៥០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមមហាវិថីវិមានឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកឥដ្ឋ បើកបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង ចាក់ឥដ្ឋពេញផ្លូវ និងរបួសធ្ងន់ស្រាលមនុស្ស ៤នាក់។
ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មូលហេតុ៖ មិនទាន់ដឹងនោះទេ។
ខណៈពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការអន្តរាគមន៍ផងដែរ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕




មតិយោបល់