ព័ត៌មានជាតិ

គ្រាន់តែក្រឡេកឃើញភ្លាម! រត់ធ្លាក់ទឹកផ្អើលសមត្ថកិច្ចដេញចាប់ទាំងថ្ងៃ

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ PCX មួយគ្រឿងបានសម្រេចហើយ ជិះយកទៅដោះដូរគ្រឿង ប្រជាពលរដ្ឋសង្ស័យ ស្គាល់ដឹងថាជនសង្ស័យមិនដែលមានម៉ូតូផង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច បែរជារត់គេចទៅវិញ កម្លាំងដេញតាមធ្លាក់ទឹកទើបចាប់ខ្លួនបាន កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ ណាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ខេត្តកំពង់ចាម ។ ចំណែកម៉ូតូ ដែលជនសង្ស័យលួចម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FK-2416 ។

តាមសម្តីជនសង្ស័យ គ្រាន់តែឲ្យដឹងថា ខ្លួនបានលួចម៉ូតូមួយគ្រឿងខាងលើ នៅតាមមហាវិថីឈ្នះ ឈ្នះ កាលពីវេលាម៉ោង ៤ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ តែមិនច្បាស់ចំណុច ភូមិសង្កាត់ បានហើយអូសយកមក ដាក់នៅក្នុងបរិវេណសាលារៀនជម្ពូវ័ន ដោះដូរគ្រឿងមួយចំនួន លុះដល់វេលាម៉ោងខាងលើ ប៉ូលិសមកដល់ល្មម ចាប់ខ្លួនតែម្តង ។

បើតាមប្រជាពលរដ្ឋវិញ បានឲ្យដឹងថា ជនខាងលើ គេធ្លាប់ស្គាល់ឃើញ ជាកម្មករលីសែង ឥវ៉ាន់ ពុំមានម៉ូតូជិះទេ ចុះថ្ងៃនេះ បានម៉ូតូមកពីណា ? ងឿងឆ្ងល់ នៅវេលារសៀលថ្ងៃទី១៥នេះ ឆ្លៀតពេលដែលជនសង្ស័យទុកម៉ូតូចោល រវល់ទៅរកកូនសោនាំគ្នាទៅពិនិត្យមើល គ្រាប់សោម៉ូតូបែកអស់ ទើបសង្ស័យ ជាម៉ូតូកាច់ក រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅគ្រាន់ក្រឡេកឃើញ ជនសង្ស័យបែរជាព្យាយាមរត់គេច ធ្លាក់ទឹក ដេញតាមចាប់ទាល់តែបាន ។

ជនសង្ស័យបានសារភាពហើយ ថាម៉ូតូ រូបគេលួចយកមកពិតមែន សមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់