ព័ត៌មានជាតិ

ករណីប្រទះឃើញសពបុរសរត់រ៉ឺម៉កម្នាក់ ដេកស្លាប់ក្នុងចម្ការស្វាយចន្ទី

សៀមរាប: កាលពីវេលាម៉ោង ៨និង៣៥នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីប្រទះឃើញអ្នករត់រ៉ឺម៉កកង់បីម្នាក់ ដេកស្លាប់ក្នុងចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិអញ្ជាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ យ៉ាន់ ធារ៉ាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ រត់រ៉ឺម៉កដឹកភ្ញៀវ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅចាំដីចម្ការស្វាយ (ដីខ្លួនឯង) ដែលមានទីតាំងកន្លែងកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ មិនមានពាក់ព័ន្ធករណីឃាតកម្មអ្វីឡើយ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់