សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះកុដិលោកវត្តតាហង្សរង្សីសារារាម ដែលស្ថិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទី ។
មន្ត្រីនគរបាលស្រុកពួក បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលឲ្យរងការខូចខាត កុដិ១ខ្នង ទំហំ២១ម៉ែត្រ គុណ៧ ៥ម៉ែត្រ សង់ពីថ្ម ខាងលើឈើ ដំបូលប្រក់ស័ង្កសី កម្ពស់៣ម៉ែត្រ ។ ចំណែកឯសម្ភារៈឆេះនៅក្នុងកុដិ រួមមាន៖ សម្ភារៈស្បង់១៣ឈុត។ -សៀវភៅធម៌ សរុប៧ក្បាល (គិតជាប្រាក់តំលៃ២០០,០០០រៀល) នឹងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត ។
ប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួក ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ។
ក្នុងពេលដែលកំពុងកើតហេតុ ត្រូវបានប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានជួយពន្លត់ភ្លើងជាច្រើននាក់ ។
អគ្គិភ័យនេះត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង៤ និង៣០នាទី ៕
មតិយោបល់