ភ្នំពេញៈ នៅវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ករណីអំពើលួច រ៉ូតកាបូបលួចមិនបានសំរេច នៅចំនុចមុខស្តាតអូរឡាំពិកផ្លូវ២១៧ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ពេលដែលជនរងគ្រោះបានជិៈម៉ូតូជាមួយឪពុកមកមើលបាល់ទាត់រួចហើយក៍បានយកម៉ូតូមកផ្ញើរពេលផ្ញើររួចបានដើរមកច្រកចូលស្តាតអូឡាំពិកកន្លែងលក់សំបុត្ររកទិញសំបុត្រចូលមើលបាល់ទាត់ដោយជនរងគ្រោះស្ពាយកាបូបដាក់ពីក្រោយខ្នង ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាពរ៉ូតកាបូបស្តាយនៅខ្នងភ្លាមនោះឪពុកជនរងគ្រោះឃើញទាន់ក៍ឃាត់ខ្លួនជនសង្ស័យបាន០១នាក់នាំមកកាន់ស្នាក់ការប៉ុស្តិ៍នគរបាលវាលវង់តែម្តង។
បង្ករឡើងដោយជនសង្ស័យ០១នាក់ឈ្មោះ ចាន់ លាភ ភេទ ស្រីអាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរ ជួយលក់ចាប់ហួយបង ទីលំនៅផ្ទះជួលមិនចាំលេខក្រោយផ្សារទួលគោក សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យ (ពិនិត្យទឹកនោមពុំមានសារធាតុញៀន )
វត្ថុតាងដកហូតរួមមាន
• កាបូបស្ពាយចំនួន ០១
• ប្រាក់ចំនួន ១០០០០០(ដប់ម៉ឺនរៀល)
ជនរងគ្រោះឈ្មោះ អ៊ុ គឹមឡេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ១១៥EO ផ្លូវជាតិលេខ០២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់