ព័ត៌មានជាតិ

ជនជាតិវៀតណាម០២នាក់ ធ្វើសកម្មភាពកាប់គាស់ទម្លុះលួចយកម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានសហការជាមួយកម្លាំងជំនាញ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស កាប់គាស់ទម្លុះទម្លាយលួចម៉ូតូ ។

ជនសង្ស័យទី១ឈ្មោះ ហូ ណាំង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (ជនដៃដល់) ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យទី២-ឈ្មោះ សាង អ៊ុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ (រួមគំនិត) ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ករណីខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំងពីរនាក់នោះ ទៅតុលាការ ចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់