ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូបុកគ្នា រួចត្រូវឡានបើកកិនបន្ថែម

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយបានកើតឡើង ខណៈម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដួលបោកទៅលើថ្នល់ រួចត្រូវរថយន្តមួយគ្រឿងបើកកិនបន្ថែម ស្លាប់យ៉ាងអាណោចអាធ័ន កាលពីវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៤កក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ពោធិសែនជ័យ។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ មុនដំបូងគេឃើញមានបុរសម្នាក់​ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CQ-8231 បុកគ្នាជាមួយម៉ូតូម៉ាកអឹមអេសអ៊ិច (MSX) ពណ៌ស មួយគ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីមដួលបោកទៅលើថ្នល់ រួចត្រូវរថយន្តមួយគ្រឿងបើកមកពីក្រោយ​កិនក្បាលផ្ទុះខួរស្លាប់ក្នុងថ្លុកឈាម ភ្លាមៗហ្នឹងកន្លែង។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ស៊ីន សារិទ្ធ អាយុ៤៥ឆ្នាំ បច្ចុប្បន្ន សា្នក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ។ ក្រោយកើតហេតុ ម្ចាស់ម៉ូតូMSX​​ និងរថយន្តបង្ក​ បាន​​គេចខ្លួនបាត់ស្រមោល៕

មតិយោបល់