ភ្នំពេញៈ ផ្តើមចេញពីភាពល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ក្លាយជាតារាសម្តែង និងចម្រៀង ហើយបច្ចុប្បន្ននេះ Peypey Dy ក៏ក្លាយចៅកែលក់ផលិតផលសម្រស់។
Peypey Dy បានប្រាប់ Post News នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា សម្រាប់កាបើកលក់ផលិតផលសម្រស់នេះ គឺបើកបានរយៈពេល ២ខែទៅហើយ ដោយទទួលបានការគាំទ្រគួរសម ។
Peypey Dy ថា«សម្រាប់ផលិតផល DD Skin Care ខ្ញុំបាននាំចូលពីប្រទេស ឥណ្ឌូនេស៊ី ដែលជាផលិតផលថែរក្សាសម្រស់ មាន២ប្រភេទមាន ពណ៌ស និងពណ៌មាស ហើយទុនសម្រាប់វិនិយោគគឺ ជាង១ម៉ឺនដុល្លារ ដោយមានដៃគូសហការម្នាក់ពីរនាក់ទៀត» ។
សម្រាប់ការបើកលក់ ផលិតផល DD Skin Care របស់ Peypey Dy គឺមិនទាន់មានហាងនោះទេ ដោយផលិតផលនេះគឺ ទុកនៅផ្ទះ តារាសម្តែងខាងលើ។
បញ្ជាក់ផងដែរថាសម្រាប់ផលិតផល DD Skin Care ពណ៌ស គឺសម្រាប់ព្យាបាលផ្ទៃមុខមានសភាពខ្មៅស្រអាប់ ហើយបើមានបញ្ហាផ្ទៃមុខ មុនខ្មៅធំៗ មានខ្ទុះ ឬក៏មានជាំអាថ៌រុយ ប្រហោង មុខខ្មួត គឺប្រើប្រាស់ពណ៌មាស៕
មតិយោបល់