ព័ត៌មានជាតិ

ម្ចាស់យានយន្តជាច្រើនគ្រឿង កែច្នៃបង្កការរំខានដល់ភ្ញៀវជាតិ និងអន្តរជាតិ ត្រូវកម្លាំងជំនាញឃាត់យកទៅអប់រំ

ភ្នំពេញ: ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានចេញធ្វើសកម្មភាពល្បាតពួនស្ទាក់ ទប់ស្កាត់ បទល្មើស គ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលើមធ្យោបាយគ្រប់ប្រភេទ ដែលបង្កការរំខានដល់ភ្លៀវជាតិអន្តរជាតិ។

បង្ក្រាបក្នុងភូមិសាស្ត្រទាំង១១សង្កាត់របស់ខណ្ឌដូនពេញរួមមាន៖
-ជុំវិញព្រះបរមរាជវាំង
-តាមតំបន់ដែលមានស្ថានទូត និវេស្ថានជនបរទេស
-ភូមិគ្រឹះថ្នាក់ដឹកនាំ
-គ្រឹះស្ថានអប់រំសិក្សា
-តំបន់រម្មនីយ៍ដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ
-សារមន្ទីជាតិ
-តំបន់ទេសចរណ៍សប្បាយភាព
-តាមបណ្តោយផ្លូវសុរាម្រិត ដើមពោធិបរមរូបវិមានឯករាជ្យ។

ជាលទ្ធផល ឃាត់បានយានយន្តចំនួន២០គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីសុំគោលការណ៍ដឹកនាំធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត បញ្ឃប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី ។

ក្នុងរយ:ពេលនៃការបង្ក្រាបជាប្រចាំចំពោះម៉ូតូកែច្នៃដែលបង្ករសម្លេងរំខានដល់ប្រជាពលរដ្ឋ សង្កេតឃើញថា ករណីម៉ូតូកែច្នៃនេះមានការថយចុះ ហើយក៏មានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតក្រោយពីការចាប់ឃាត់ទុកមួយរយ:ម្ចាស់ម៉ូតូត្រូវត្រៀមយកស៊ីម៉ាំងម៉ូតូ ដើម្បីយកទៅដូរស៊ីម៉ាំងកែច្នៃ ជាពិសេសម្ចាស់ម៉ូតូទាំងអស់ នឹងត្រូវធ្វើកិច្ចសន្យា មុននឹងអនុញ្ញាត្តិឲ្យយកម៉ូតូទៅវិញ៕

មតិយោបល់