កណ្ដាលៈ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ០០នាទី មានករណីហិង្សាមួយកើតឡើង ស្ថិតភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឡោ យុលីម ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។
ជនសង្ស័យឈ្មោះ ចិត្ត ប៊ុនម៉េង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងកាត់ដេរសំលៀកបំពាក់។
អ្នកទាំង២ រស់នៅភូមិ/ឃុំខាងលើ។
វត្ថុតាងដកហូតបាន៖ កាំបិតខ្វែវចំនួន ១។
ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានជេរប្រមាថក្រុមគ្រួសាររបស់ជនរងគ្រោះ ពីផ្ទះរបស់ខ្លួន លុះដល់វេលាខាងលើ គ្រាន់តែឃើញជនរងគ្រោះមកពីស្រែភ្លាម ជនសង្ស័យក៏កាន់កាំបិតខ្វែវចេញពីផ្ទះខ្លួន មកឈរមុខផ្ទះជនសង្ស័យ ហើយជេរប្រមាថថា «អាចោរលួចដីអញ អ្ហែងចេញមកកាប់គ្នា» ព្រមទាំងយកកាំបិតខ្វែវកាប់ថ្មនៅមុខផ្ទះជនរងគ្រោះ គំរាមជាច្រើនកាំបិតទៀត ។ ក្រោយមកជនសង្ស័យដើរគេចទៅផ្ទះខ្លួនវិញ ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកតាមាក់។
បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងប៉ុស្តិ៍បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី។
បញ្ជាក់៖ នាពេលកន្លងមកជនសង្ស័យ ធ្លាប់ឈ្លោះប្រកែកជេរប្រមាថ និងឌឺដងជនរងគ្រោះ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកតាមាក់ ព្រមទាំងឲ្យជនសង្ស័ធ្វើកិច្ចសន្យា ម្ដងរួចមកហើយ៕
មតិយោបល់