ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល បង្រ្កាបបានបន្ទាប់ក្រុមក្មេងទំនើង១១នាក់ ធ្វើសកម្មភាពវា.យឆ.ក់ ប្ល.ន់ទ្រព្យសម្បត្តិ ពីជនរងគ្រោះ នៅតាមផ្លូវជាតិលេខ ៦អា ក្នុងភូមិសាស្ត្រ ស្រុកមុខកំពូល។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានករណីក្រុមក្មេងទំនើង បង្កឡើងជាបន្តបន្ទាប់ នៅតំបន់ជ្រោយចង្វារ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ និងបង្ក្រាបឱ្យបានក្រុមក្មេងទំនើងទាំងនេះ ក្រោយការស្រាវជ្រាវរហូតដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រុមក្មេងទំនើងចំនួន ១១នាក់ ត្រូវបានកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល បង្រ្កាបបានបន្ទាប់ពីធ្វើសកម្មភាពវា.យឆ.ក់ ប្ល.ន់ទ្រព្យសម្បត្តិពីជនរងគ្រោះ នៅតាមផ្លូវជាតិលេខ ៦អា ក្នុងភូមិសាស្ត្រ ស្រុកមុខកំពូលលើកទី ១ កាលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង ២១និង៣០នាទី ចាប់បាន ០២នាក់ លើកទី២ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ចាប់បាន ០៩ នាក់ ។
សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពពេលយប់ ក្នុងទឹកដីសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូល ជាញឹកញាប់ ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ១១ នាក់នេះ រួមទាំងមធ្យោបាយល្មើសធ្វើសកម្មភាពម៉ូតូ ២គ្រឿង ទូរស័ព្ទដៃ ២គ្រឿង ដែលសមត្ថកិច្ចដកហូតបាន ប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់