ភ្នំពេញៈ នៅវេលាម៉ោង១និង៣៥នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ មានករណីប្រទះឃើញទារក ត្រូវគេប្លុងចោលនៅក្នុងបន្ទប់ទឹក ស្ថិតនៅក្នុងភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ មានស្រ្តីម្នាក់បានប្រើកូនរបស់គាត់ឲ្យយកខោអាវទៅបោកទឹក ពេលនោះ កូនគាត់បានដើរចូលក្នុងបន្ទប់ទឹក ក៏ឮនិងឃើញទារក នោះ គេដាក់នៅលើក្រណាត់ពណ៌ខ្មៅ ហើយកំពុងតែយំ ។ ពេលនោះកូនរបស់គាត់បានរត់ចេញមកវិញ ហើយប្រាប់ម្តាយថា មានគេយកក្មេងទៅបោះចោលក្នុងបន្ទប់ទឹក គាត់ក៏ស្ទុះរត់ទៅមើល ឃើញទារកនោះដាច់ខ្យល់ស្លាប់ទៅហើយ ទើបគាត់រាយការណ៍ទៅប្រាប់សមត្ថកិច្ច ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល រួចក៏យកទារកនោះទៅបូជាតាមប្រពៃណី ៕
មតិយោបល់