ព័ត៌មានជាតិ

ស្ត្រីជនជាតិបារាំងម្នាក់ ត្រូវក្រុមជនសង្ស័យ ចាប់អូសចូលរថយន្ត ធ្វើសកម្មភាពរំលោភបូក ហើយយកទៅទម្លាក់ចោលក្នុងព្រៃស្ងាត់

កំពតៈ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តកំពត បានបើកប្រតិបត្តិការស្រាវជ្រាវ ដោយសហការ ជាមួយសមត្ថកិច្ចស្រុកព្រៃនប់ រហូតឈានដល់ការឃាត់ខ្លួន ជនដៃដល់ម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈ ២នាក់ទៀត បានរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីរំលោភបូកស្ដ្រី ជនជាតិបារាំងម្នាក់ នៅក្រុង-ខេត្តកំពត។

ជនសង្ស័យឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល (ឃាត់ខ្លួន)។

ដំណើររឿង៖ នៅវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានក្រុមជនដៃដល់ ៣នាក់ បានចាប់រុញចូលរថយន្ត រួចធ្វើសកម្មភាពរំលោភបូក (ក្នុងឡាន) តាមផ្លូវចាក់បេតុង ហើយបន្ទាប់មក បានបើករថយន្តចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង ម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត រួចបានទម្លាក់ជនរងគ្រោះចុះពីរថយន្ត បន្ទាប់មកនាំគ្នាគេចខ្លួនបាត់តែម្ដង៕

បច្ចុប្បន្នជនដៃដល់ ២នាក់ទៀត កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់