ព័ត៌មានជាតិ

ប្រុសស្អាតស្រីស្រស់០៤នាក់សមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវ…

ភ្នំពេញ: នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលា ម៉ោង១និង០០នាទី ត្រង់ចំណុចផ្ទះលេខ០៣ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៖
១-ឈ្មោះ មឿង កាណាល់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ហៀង រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣-ឈ្មោះ ឌី ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៤-ឈ្មោះ គិត ដារាវិន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្ថិតនៅភូមិកែណរ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៍សថ្លាចំនួន០៦កញ្ចប់ថង់តូច ទូរស័ព្ទដៃចំនួន០៤គ្រឿង ថង់សម្រាប់ច្រកថ្នាំញៀន និងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់៕

 

មតិយោបល់