ព័ត៌មានជាតិ

លួចគេហើយ គេចខ្លួនបានជិត2ឆ្នាំ ឥឡូវមកជាប់ក្រញ៉ាំដៃប៉ូលីស…

កណ្តាល: នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី ចំណុចភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កម្លាំងនគរបាលប៉ុស្ដិ៍រកាខ្ពស់ បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង ធ្វើការចាប់ខ្លួនឈ្មោះ អឿន រ៉ៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ពីបទអំពើលួចប្រព្រឹត្ត កាលពីថ្ងៃទី៤ ខែកមរា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
តាមដីកាលេខ១០៤ ចុះថ្ងៃទី ០៧ ខែកុម្ភះ ឆ្នាំ២០១៨ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់