អ្នកគ្រូវ័យ ២៨ ឆ្នាំមួយរូបត្រូវបានជាប់គុកដោយសាររួមភេទជាមួយនឹងសិស្សស្រីរបស់ខ្លួនដែលទើបតែមានអាយុ ១៤ ឆ្នាំ។ តាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថាគ្រូស្រីម្នាក់នោះរៀបការរួចទៅហើយ បានចេញមុខសូមទោសជាសាធារណៈនៅលើ YouTube ចំពោះការរួមភេទជាមួយកូនសិស្សមុនគេត្រូវជាប់គុក។
តាមរបាយការណ៍ឲ្យដឹងថា អតីតគ្រូបង្រៀនរូបនោះមានឈ្មោះ Alicia Gray ត្រូវបានកាត់ទោសជាប់គុក ៦ ខែ និងបញ្ឈប់ឲ្យរួមភេទរយៈពេល ៥ ឆ្នាំ។ មុនពេលចូលគុកនាងសម្តែងនូវការសោកស្តាយខ្លាំងណាស់ចំពោះទង្វើដែលបានធ្វើ ហើយក៏បានសុំទោសដល់ឪពុកម្តាយ និងសាច់ញាតិរបស់ជនរងគ្រោះផងដែរ៕
មតិយោបល់