កំពង់ស្ពឺៈ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥៥នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៨-៣៩ ត្រង់ចំណុចភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-0199 អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងទីលំនៅ មានដឹកអ្នកដំណើរចំនួន ៦នាក់ ៖
១/សុខ ខា ភេទស្រី អាយុ ១៩ឆ្នាំ (របួសធ្ងន់)
២/សៀង ហៃ ភេទប្រុស អាយុ ២០ឆ្នាំ (របួសស្រាល) អ្នកទាំងពីរ រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកច្រាំក្រហម ខេត្តកំពង់ធំ
៣/វឿន ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ ( របួសស្រាល )
៤/ម៉ៃ មាច ភេទប្រុស អាយុ ៣៥ឆ្នាំ (របួសស្រាល) អ្នកទាំងពីរ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង
៥/ស៊ិន ភក្តី ភេទប្រុស អាយុ ១៩ឆ្នាំ (របួសស្រាល) រស់នៅភូមិប្រីយ៍ ឃុំទ្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
៦/មិនស្គាល់ឈ្មោះ (របួសធ្ងន់)
បើកបរមកពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុករថយន្តពីក្រោយ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9186 មានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-5956 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) ដែលកំពុងនៅខាងស្តាំ (កង់ម្ខាងនៅលើផ្លូវកៅស៊ូ និងម្ខាងទៀតនៅលើគ្រួសក្រហម) បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចសម្ភារដូចជា៖
-របួសធ្ងន់ ៣នាក់ ស្រី ម្នាក់។
-របួសស្រាល ៤នាក់ ប្រុស សរុប ៧នាក់ ស្រីម្នាក់។
-ខូចរថយន្ត ២គ្រឿង ក្នុងនោះខូចធ្ងន់១គ្រឿង។
ក្រោយពេលកើតហេតុរួច បានយកអ្នករបួសចេញពីរថយន្តអស់ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ (តូច) បានឆ្លងចរន្តបណ្តាលឲ្យឆេះរថយន្តតែម្តង បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើទឹកចំនួន ២រថយន្ត ក្នុងនោះរថយន្តអគ្គិភ័យរបស់ស្នងការ/កំពង់ស្ពឺ ១គ្រឿង និងកម្លាំង ៤នាក់៕
មតិយោបល់