ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តតាកូម៉ា បើកបុកចូលផ្ទះពលរដ្ឋ និងបង្គោលភ្លើងអស់មួយដើម បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: ងោកមួយភាំង បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកនីសាន់មួយបាំងកន្លះ ទៅបុកចូលផ្ទះអ្នកលក់ចាបហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង និងដើមចេកថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្បែរនឹងស្ពានវត្តទួល ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តបង្កមួយគ្រឿង ម៉ាកនីសាន់ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AK-0586 បើកបរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង
ខណ:បើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបង្ក ងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកនឹងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់ជញ្ជាំងអស់៣ផ្ទាំង និងបង្គោលភ្លើងមួយដើម បណ្តាលឲ្យវៀច រួចទាំងបាក់ដើមចេកអស់២ដើម រីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់ មួយកំណាត់ខាងមុខ ដោយផ្ទុះពោងទាំងសងខាង ចំណែកឯម្ចាស់រថយន្តបង្កវិញគាត់ បានចុះរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកតែរថយន្តបង្ក នៅកន្លែងតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយទៀត៕

មតិយោបល់