ព័ត៌មានជាតិ

ផ្ទះ១ខ្នង ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង ករណីម្ចាស់ដាំបាយរួចមិនបានពន្លត់ភ្លើងចង្ក្រាន ហើយទៅស្រែបាត់

ឧត្តរមានជ័យ: នៅថ្ងៃសុក្រ ១រោច ខែមិគ្គសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ ០១ខ្នង ស្ថិតក្នុងភូមិខ្ទំសង្លាយកូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ម្ចាស់ឈ្មោះ ហៃ ឈ្លា ភេទប្រុស អាយុ ៤៥ឆ្នាំ ផ្ទះទំហំ ៧ម x ៨ម ធ្វើពីឈើដំបូលប្រក់ស័ង្កសីការខូចខាតផ្ទះ ០១ខ្នង(ឆេះអស់ទាំងស្រុង) ។

មូលហេតុ៖ មកពីការឆ្វេសប្រហែស ម្ចាស់ដាំបាយរួចមិនបានពន្លត់ភ្លើងចង្ក្រាន ទៅស្រែបាត់ ។

ករណីនេះ កម្លាំងការិយាល័យអគ្គិភ័យបានចេញរថយន្តចំនួន ០២គ្រឿង បាញ់អស់ទឹកចំនួន ១ឡាន៕

មតិយោបល់