ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រី

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ណេម ភេទប្រុស ក្នុងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១៥នាទី ចំណុចភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទៅលើជនរងគ្រោះឈ្មោះ ភ.ឆ.ហ ភេទស្រី អាយុ ១២ឆ្នាំ រស់នៅទីតាំងកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕

មតិយោបល់