ព័ត៌មានជាតិ

ចុម! បងប្អូន៣នាក់ទាស់សម្ដីគ្នាតិចតួច បង្កហិង្សាវ៉ៃគ្នារបួសពេញខ្លួន ត្រូវសមត្ថកិច្ចឃាត់…

រតនគិរី: នៅវេលាម៉ោង ១៥និង៣៥នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងអធិការក្រុងបានលុងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី ប្រើអំពើហិង្សាដោយចេតនាបង្កឲ្យមានរបួសស្នាម ត្រង់ចំណុចផ្ទះឈ្មោះ ជុំ ហុង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

១/ជនសង្ស័យឈ្មោះ ជុំ មុំ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
២/ជនសង្ស័យឈ្មោះ ចាវ ដាលី ហៅនី ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ អ្នកទាំង២ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ជនរងគ្រោះឈ្មោះ វិត កញ្ញា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសពេញដងខ្លួន។

បញ្ជាក់៖ អ្នកទាំង៣ជាបងប្អូននឹងគ្នា មានបញ្ហាទាស់ពាក្យសម្ដីតិចតួចឈានដល់ប្រើហិង្សា ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីឲ្យធ្វើកិច្ចសន្យាបញ្ឈប់មានទំនាស់គ្នា រួចឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់