ព័ត៌មានជាតិ

យុវជន២នាក់ ពាក់ព័ន្ធករណីលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ៣៥នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរសព្ទ័ដៃមិនបានសម្រេច ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិចុងថ្នល់ខាងលើ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ ស៊ុ លីហុង ភេទប្រុស ជនជាតិខែ្មរ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
២/ឈ្មោះ ឌុល សុវណ្ណារាជ្យ ភេទប្រុស ជនជាតិខែ្មរ មុខរបរគ្មាន រស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ ១គ្រឿង ម៉ាកសង់ ប៊ិក សេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BD-6486
-ទូរសព្ទ័ដៃ ២គ្រឿង របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់