ព័ត៌មានជាតិ

បាក់បង្គោលភ្លើងនៅស្រុកវាលវែង បណ្ដាលឲ្យដាច់ចរន្តអគ្គិសនី

បាត់ដំបង: យោងតាមផេកអគ្គិសនីបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង២០នាទី មានករណី ដាច់ចរន្តអគ្គិសនីនៅ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មូលហេតុ៖ ដោយសារខាងសាលាស្រុកថ្មដា និងសាធារណការ កាប់ដើមឈើបាក់សង្កត់លើខ្សែបណ្ដាញ MV ធ្វើឲ្យបាក់បង្គោលចំនួន ០១ដើម នៅចំណុចជិតថ្មដាតូច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បញ្ហានេះ រង់ចាំក្រុមការងារបច្ចេកទេស ធ្វើការជួសជុល រួចនឹងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្ត ប្រើប្រាស់ឡើងវិញ៕

មតិយោបល់