ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

ភ្នំពេញ: នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ចំណុចផ្លូវលេខ១៤៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១០ លេខតួ-លេខម៉ាស៊ីន ០១២៣៦៤៩ ពាក់ស្លាកលេខ ភ្នំពេញ 1AT-8699) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៣អឺ០ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី និងចាប់យកម៉ូតូជារបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖

ជនសង្ស័យឈ្មោះ ដួង សុផាន់ណា ហៅ តាក់ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភស្តុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ក្រហម ស៊េរីឆ្នាំ២០១០ លេខតួ-លេខម៉ាស៊ីន ០១២៣៦៤៩ ពាក់ស្លាកលេខ ភ្នំពេញ 1AT-8699។

ជនរងគ្រោះឈ្មោះ ផង់ មិកា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះលេខ៥៣អឺ០ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

សម្ភារ:បាត់បង់៖
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១០ លេខតួ-លេខម៉ាស៊ីន ០១២៣៦៤៩ ពាក់ស្លាកលេខ ភ្នំពេញ 1AT-8699។

ដំណើររឿង៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០ នាទី មានករណី អំពើលួច (ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ក្រហម ស៊េរីឆ្នាំ២០១០ លេខតួ-លេខម៉ាស៊ីន ០១២៣៦៤៩ ពាក់ស្លាកលេខ ភ្នំពេញ 1AT-8699) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៣អឺ០ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ដួង សុផាន់ណា ហៅ តាក់ នៅពេលជនសង្ស័យបានដើរចេញពីកន្លែងខ្លួនហូបបាយនៅផ្សារចាស់ រួចក៏ដើរចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ពេលជនសង្ស័យដើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាកខាងលើចតទុកនៅមុខផ្ទះ ដោយមានដោតសោជាប់នៅកុងតាក់ស្រាប់ ឃើញស្ងាត់ពុំមានមនុស្ស ជនសង្ស័យ ក៏បានដើរចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

មតិយោបល់