ព័ត៌មានជាតិ

ចេះតែឆ្ងល់មិនឃើញមករកបាយទឹក ស្រាប់តែព្រឹកឡើងប្រទះឃើញអណ្ដែតទឹក

ស្វាយរៀង: ផ្អើលទាំងព្រឹកករណីប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកខាងក្រោយវត្តសារាយ ស្ថិតក្នុងភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយទាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ សំ ហម អាយុ ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាមនុស្សសតិមិនគ្រប់ តែងតែដើរទៅដើរមកក្នុងភូមិគ្មានប្រពន្ធកូន គឺរស់ដោយសារប ងប្អូនសាច់ញាតិគេឲ្យបាយម្ហូបហូប។

ដំណើររឿង៖ នៅរសៀលថ្ងៃទី១៥ម៉ោងប្រហែល ៣ទៅ៤រសៀល គេឃើញជនរងគ្រោះ ដើរក្នុងភូមិលុះដល់ព្រលប់បងប្អូនសាច់ញាតិ អត់ឃើញមករកបាយហូបដូចសព្វដងទេ ស្រាប់តែព្រឹកឡើងឮគេនិយាយថា គាត់លង់ស្រះទឹកស្លាប់បាត់ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើកោសល្យវិច័យបញ្ជាក់ គ្មានពាក់ព័ន្ធករណីឃាតកម្មក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់