តាកែវៈ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ដោយមាន បទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ទោស្នងការ កម្លាំងអន្តរាគមន៍ នៃ
អធិការដ្ឋាន នគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋអង្គតាសោមដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានធ្វើការចេញល្បាតនៅតាមចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចរោងមុខ កុងស៊ីកាប់ជ្រូកស្ថិតនៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម វេលាម៉ោង៩និង០០នាទីដោយមានការសង្ស័យ សមត្ថកិច្ចក៍បានឆែក ឆេរទៅលើជនសង្ស័យឈ្មោះង៉ែត វណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម (ជាមុខ សញ្ញាជួញ ដូរនិងចែកចាយសារធាតុញៀនសកម្ម)។
ក៍ប្រទះឃើញម៉្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ តូចនៅនឹងខ្លួនជនសង្ស័យហើយសមត្ថកិច្ចក៍ឃាត់ខ្លួន និងចាប់យក វត្ថុតាងនៅនឹងកន្លែងកើតហេតុបាន រួមមាន៖
ម៉្សៅក្រាមពណ៌ ស ថ្លាចំនួន៣កញ្ចប់តូច។
ករណីនេះសមត្ថកិច្ចយើងកំពង់កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់