ព័ត៌មានជាតិ

យុវជនម្នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តនៅស្រុកត្រាំកក់

តាកែវ: កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៤និង៤៥នាទី ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៥-៦ ក្នុងភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅស្របទិសគ្នា)។
មានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-5687 បើកបរដោយឈ្មោះ ហ៊ន ឯកឧត្តម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបុករថយន្តមួយគ្រឿងពីក្រោយខាងឆ្វេងដែលរថយន្តនោះម៉ាកតូយ៉ូតាវែលហ្វាយអើ (TOYOTA VELL FIRE) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-6334 បើកបរដោយឈ្មោះ ទី សុខា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (គ្មានរបួស) ដែលបើកបរមកពីទិសខាងកើតរួចបានអែបឈប់នៅលើចិញ្ចើមផ្លូវពីខាងជើងផ្លូវ។ ក្រោយពេលកើតហេតុរថយន្តខាងលើមិនបាននៅកន្លែងកើតហេតុនោះទេគឺបានបើកបន្តទៅមុខទៀតរួចទៅចតក្នុងផ្ទះមួយជាប់ផ្លូវពីខាងជើងហួសពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្រដើម្បីប្តូរកង់ រីឯអ្នករបួសខាងម៉ូតូត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ក្រោយមកសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី ។ចំណែកឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់