ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! ស្...

អាសូរណាស់! ស្លាប់២នាក់ភ្លាមៗបន្ទាប់ពីដួលខ្លួនឯងនៅខេត្តព្រះវិហារ

0

ព្រះវិហារ: នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២០​ វេលាម៉ោង១២និង៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងធ្វើដំណើរពីជើងទៅត្បូង ម៉ូតូម៉ាកសង់សេ125 ពណ៌ខ្មៅស៊េរី 05ស្លាកលេខកំពង់ចាម 1ឮD 04 64 នៅលើផ្លូវជាតិលេខ 62 គីឡូលេខ 62 ក្នុងភូមិសាស្ត្រភូមិរំចេកឃុំរមណីស្រុករវាង ខេត្តព្រះវិហារ មានគ្នាពីរនាក់។
ទី១ ឈ្មោះសុខ ស្រួភេទប្រុសអាយុ 35 ឆ្នាំរស់នៅភូមិទូលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ
២ ឈ្មោះអៀម ដុះភេទប្រុសអាយុ 55 ឆ្នាំរស់នៅភូមិទួលរវាង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។(ស្លាប់ទាំងពីរនាក់)
មូលហេតុស្រវឹងស្រានិងមិនបានពាក់មួកសុវត្ថិភាព។
ក្រោយកើតហេតុសាកសពទាំងពីរនាក់បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សម្ភារ:វត្ថុតាមម៉ូតូខូចខាតមួយកំណាត់មុខរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារសពវិញ៕

 

មតិយោបល់