ភ្នំពេញ៖ រថយន្តកុងតឺន័របានបើកបុករថយន្តកូរ៉េដឹកក្រុមចំរៀងអកកេះបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង៧នាក់ទៀតរងបួស កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ខែមេសា ឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលា តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត់ឃើញរថយន្តមួយគ្រឿងម៉ាក កូរ៉េ ពណ៌ ខៀវ ពាក់ស្លាកលេខភ្នំពេញ2R-0446 បានធ្វើដំណើរតាមបណ្ដោយផ្លួវជាតិលេខ១ ពីកើតទៅលិច ស្រាប់តែមកដល់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលាក៍ត្រូវរថយន្តកុងតឺន័រ ពណ៌ស លាយខៀវ…
មតិយោបល់