ព័ត៌មានជាតិ

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​កូរ៉េ ឭ​ស្នូរ​ដូរ​រន្ទះ​ខែប្រាំង​បណ្តាល​ឲ្យ ស្លាប់​ម្នាក់​រង​បួស​ធ្ងន់​ស្រាល​៧​នាក់

​ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ​បាន​បើក​បុក​រថយន្ត​កូរ៉េ​ដឹក​ក្រុម​ចំរៀង​អក​កេះ​បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​និង​៧​នាក់​ទៀត​រង​បួស កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១​ខែ​មេសា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទៈ​តេលា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ​។​

​ ​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​សង្កេត់​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក កូរ៉េ ពណ៌ ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-0446 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លួវជាតិលេខ​១ ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទៈ​តេលា​ក៍​ត្រូវ​រថយន្ត​កុងតឺន័​រ ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-6451 ធ្វើដំណើរ​ច្រាសទិស​គ្នា​នោះ​បាន​មក​បុក​ចំ​ពី​មុខ​បណ្ដាល​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​និង​៧​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ភ្លាមៗ ហើយ​រថយន្ត​កុងតឺន័រ​នៅ​មិនទាន់​អស់​ល្បឿន​ក៍​ជ្រុល​បុក​របង​ផ្ទះ​គេ​ធ្លៀយ​បាក់​រាប់ស្មើរ​ដី​ធ្វើឲ្យ​រង​ការខូចខាត់​យ៉ាង​ដំណំ​ផងដែរ​។​

​ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​ស្រី នាត់ អាយុ​២៥ ឆ្នាំ​មាន​ទីលំនៅ​ខេត្តកណ្តាល និង​ទី​១​ឈ្មោះ​គុណ គន្ធា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រងរបួស​ធ្ងន់ ចំណែក​អ្នក​បើក​ឈ្មោះ​ផន ឡា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​បួស​ស្រាល ទី​៤​ឈ្មោះ​សុខ ភឿន ប្រុស ទី​៥​ឈ្មោះ​ផល សុ​ភី ភេទ​ប្រុស ទី​៦ ឈ្មោះ​សល ពិ​សិទ្ធ ភេទ​ប្រុស ទី​៧ ឈ្មោះ​យ៉ុង​យ៉ាត់ ភេទ​ប្រុស ចំណែក​២​នាក់​ផ្សេង​ទៀត​មិន​ទាន់​ស្គាល​អត្តសញ្ញាណ​នោះទេ​។​
​បន្ទាប់ពី​កើត​ហេ​ត​អ្នកបើក​រថយន្ត​បង្ក​បាន​ចុះ​ពី​លើ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​រន្តនៅ​កន្លែងកើតហេតុ សមត្ថ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕
2014-04-01_085532

មតិយោបល់