ខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ និងកុដិព្រះសង្ឃរលំ របើកដំបូល រងការខូចខាត

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី ស្ថិតនៅភូមិអូចំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលអោយប៉ះពាល់ផ្ទះចំនួន០៤ខ្នង ។ ហេតុការណ៍ខាងលើនេះ…

កូនក្មេង ៣នាក់ បងប្អូនបង្កើត ចុះលេងទឹកស្រះ ខណៈឪពុកម្តាយមិននៅផ្ទះ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ នៅថ្ងៃអង្គារ០៨រោច ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០វេលាម៉ោង ៤និង៣០នាទីមានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ០៣នាក់ស្ថិតនៅ ភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍។ ១.ជនរងគ្រោះឈ្មោះ យ៉ិត សុខគីន ភេទ ប្រុស…

បុរសម្នាក់ ជិះម៉ូតូបុកខឿនផ្លូវ បណ្តាលឲ្យរេចង្កូត ត្រូវរថយន្តបុកនិងកិនស្លាប់ ជាប់នៅក្រោមកង់រថយន្ត

កំពង់ឆ្នាំងៈ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ស្ថិតនៅក្នុងភូមិ២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ…

គួរឲ្យអាសូរ! បុរសកសិករ២នាក់ ជិះម៉ូតូឌុបគ្នា បុករថយន្តកែច្នៃ បណ្តាលឲ្យស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង២៣និង៤៥នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្តកែច្នៃពីក្រោយ ដែលមានទិសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្ដាលឲ្យស្លាប់មនុស្ស០២នាក់ និងរងការខូចខាតម៉ូតូ០១គ្រឿង ។ ជនរងគ្រោះឈ្មោះ ចៃ ជូ ភេទប្រុស អាយុ២១ឆ្នាំ…

អ្នកជិះកង់ឆ្លងថ្នល់ មិនប្រយ័ត្នត្រូវម៉ូតូបុករបួសធ្ងន់នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥និង១០នាទី លើផ្លូវលំក្រាលកៅ ភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកអ្នកជិះកង់ឆ្លងផ្លូវ បណ្ដាលអោយ របួសធ្ងន់០១នាក់(ប្រុស) របួសស្រាល០៣នាក់(ស្រី០១នាក់) ខូចខាត កង់០១គ្រឿង ម៉ូតូម៉ាកហុងដាគុប(បើកបរទឹសដៅពីជើងទៅត្បូង)ដោយឈ្មោះ សឿង.ហេងអួយ ភេទប្រុស អាយុ១៤ឆ្នាំ…

ស្ត្រីម្នាក់ខូចចិត្តរឿងលែងលះប្ដី សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន

កំពង់ធំៈ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងបន្ទប់ផ្ទះសំណាក់យីហោ សុបិន្តល្អ ស្ថិតភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួន។ ជនរងគ្រោះមានឈ្មោះ គុយ ស្រីចិន ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា…

កូនលេងដែកកេះដុតស្បូវ ឆេះខ្ទេចអស់ផ្ទះ១ខ្នង ខណៈម្តាយឪពុកទៅចម្ការ

កំពង់ធំៈ កាលពីវេលាម៉ោង ១ និង២០នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ០១ខ្នង ស្ថិតក្នុងភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍។ ម្ចាស់ផ្ទះឈ្មោះ គង់ វឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ផ្ទះទំហំ០៨ x០៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង។…

បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង ទៅបុកនឹងរថយន្តសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់មនុស្ស២នាក់

កំពង់ធំៈ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៤០នាទីយប់ តាមបណ្ដោយផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូបុករថយន្ត ក្នុងដំណើរច្រាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់០២នាក់(ប្រុស)។ ដំណើររឿង៖…

អាសូរណាស់! រថយន្តបើកពារគោយន្ដដឹកឈើ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់សង្កត់បុរសម្នាក់ស្លាប់

កំពង់ធំៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង០៥នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដេញពារគោយន្ដកន្ត្រៃយ៍ដឹកដើមឈើចំបក់ បណ្ដាលឲ្យគោយន្ដកន្ត្រៃយ៍ធ្លាក់ពីផ្លូវក្រឡាប់ សង្កត់លើអ្នកបើកបរគោយន្តកន្ត្រៃយ៍ស្លាប់នៅកន្លែងកើតហេតុ។ គោយន្ដម៉ាក គូបូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉កផ្ទុកដើមឈើចំបក់ បើកបរដោយឈ្មោះ…

អាសូរណាស់! បុរសចំណាស់ម្នាក់ធ្លាក់ពីលើផ្ទះស្លាប់ភ្លាមៗនៅឃុំបាក់ស្នា

កំពង់ធំៈ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កាលពីវេលាម៉ោង០៥និង៣០នាទី មានករណីមនុស្សធ្លាក់ពីលើផ្ទះបណ្តាលឲ្យស្លាប់០១នាក់ ស្ថិតនៅ ភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍។ ជនរងគ្រោះឈ្មោះ ជៀប តាំ ភេទប្រុស អាយុ៦៥ឆ្នាំ។ មូលហេតុ:ជនរងគ្រោះមកដាំទឹកហើយឡើងទៅលើផ្ទះវិលមុខធ្លាក់ជណ្តើរបណ្តាលឲ្យស្លាប់តែម្តង៕