ភ្នំពេញៈ រថយន្តសាំយ៉ុងមួយគ្រឿងដឹកផ្លែឈើបើកបរក្នុងល្បឿនលឿនបានរេចង្កូតធ្លាក់ត្រាំទឹកប្រឡាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងកើតបុរីសន្តិភាព២ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2L 6721 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈដែលមកដល់ចំណុចកើតហេតុនិងមិនដឹងថាគេចអ្វីមួយទើបរេចង្កូតទៅធ្លាក់ចូលទឹកប្រឡាយតែសំណាងមិនមានអ្នករងរបួស។
ក្រោយពេលកើតហេតុម្ចាស់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចចុះមកស្ទូចយកទៅរក្សាទុករង់ចាំម្ចាស់មកទទួលយកទៅវិញ៕






មតិយោបល់