ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិរកា សរុបជាទឹកប្រាក់រាប់ពាន់ដុល្លារ

កំពង់ធំ: ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ កាលពីវេលាម៉ោង២និង៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ដែលម្ចាស់ផ្ទះឈ្មោះ ស្រស់ ខាត់ ភេទប្រុសអាយុ៧៣ឆ្នាំប្រពន្ធឈ្មោះ ខាត់ យន អាយុ៦២ឆ្នាំ។
មូលហេតុ: ឆ្លងចរន្តអគ្គីសនី។
ប្រភេទសំណង់: ឈើលើថ្មក្រោម ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង ទំហំ០៨មx១២ម។
សម្ភារះខូចខាតមាន:
ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៨មx០១២ម
-ប្រាក់រៀលចំនួន៣០០០០០០រៀល
-មាសទម្ងន់០៣ជី
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ករណីអគ្គិភ័យខាងលើពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងហេតុការខាងលើមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងបានចេញអន្តរាគមន៍ចំនួន០១និងរថយន្តអគ្គិភ័យរបស់លោកឧកញ៉ា លឹម ប៊ុនណាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគុបរលត់ទាំងស្រុង។
មានកម្លាំងអន្តរាគមន៍សរុបចំនួន២៧នាក់៕

 

មតិយោបល់