ភ្នំពេញៈ នៅវេលាម៉ោង ១និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកបង្គោលភ្លើង តាមបណ្ដោយផ្លូវសម្ដេច ជា ស៊ីម កែងផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3801។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ធ្វើដំណើរពីកើតទៅលិច មានអ្នករួមដំណើរ ៤ទៅ៥នាក់ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងទៅផ្លូវ២០១១ ក៏ជ្រុលទៅបុកបង្គោលភ្លើងតាមចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕







មតិយោបល់