ព័ត៌មានជាតិ

កុមារម្នាក់ ទៅតាមបងប្រុស ដឹកចំបើងនៅវាលស្រែក្បែរផ្ទះ ចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

​ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ បាន​លង់ទឹក​ស្រះ​ស្លាប់​ នៅ​ចំណុច​វាលស្រែ​ ស្ថិត​ក្នុងភូមិ​ដើម​រកា​ ឃុំ​ខ្នារ​ទទឹង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​១៧​និង​៣២​នាទី​ ថ្ងៃ​ទី​២១​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ ។​

​លោក​ វ៉ែន​ ធី​ អាយុ​៣៨​ឆ្នាំ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កុមារ​រង​គ្រោះ​ ឈ្មោះ​ ធី​ ពន្លឺ ​ភេទ​ប្រុស​ អាយុ​៣​ឆ្នាំ​ ត្រូវជា​កូន​របស់​គាត់​តាម​បងប្រុស​របស់​វា​ទៅ​ដឹក​ចំបើង​នៅ​ចំណុច​វាល​ស្រែ​ក្បែរ​ផ្ទះ​ ដោយនៅ​ពី​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រមាណ​ជា​ ១០០​ម៉ែត្រ​ មាន​ស្រះ​ទឹក​មួយ​ ខណ​:​ បងប្រុស​របស់​វា​ ឈ្មោះ​ ធី​ តុលា​ អាយុ​១៥​ឆ្នាំ​ រវល់​ប្រមូល​ចំបើង​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ក្រឡេក​មើលទៅ​ឃើញ​ប្អូនប្រុស​ប្រកាច់​ក្នុង​ស្រះ​ទឹក​ ក៏​រត់​ទៅ​ជួយ​ ស្រង់​ពី​ក្នុង​ស្រះ​ទឹក​ លុះ​មក​ដល់ផ្ទះ​​ ឪពុក​ម្តាយ​របស់​គាត់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​បង្អែក​បាកាន​ ជា​អ​កុស​លក្មេង​រង​គ្រោះ​បាន​ស្លាប់​ទៅ​ ។​

​នគរបាល​មូលដ្ឋាន​ និង​លោក​មេឃុំ​ខ្នារ​ទទឹង​បាន​ឲ្យ​ដឹង​ថា​ ករណី​នៃ​ការ​ស្លាប់​របស់​កុមារ​រង​គ្រោះ​រូប​នេះ​ គឺ​បណ្តាល​មក​ពី​ឪពុក​ម្តាយ​របស់​គេ​មានការ​ធ្វេសប្រហែស​ ទើប​ធ្វើ​ឲ្យ​កូន​របស់​គាត់​ស្លាប់​បែប​នេះ​ ។​ សាកសព​ក្មេង​ប្រុស​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់