ព័ត៌មានជាតិ

ត្រៀមៗអ្នកដែលចូលចិត្តបើកបរបញ្ច្រាសទិសដៅ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៧និង០០នាទី ដល់ម៉ោង២២និង០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលបានធ្វើការឃាត់យានយន្តសរុបចំន ០៨គ្រឿងរួមមាន៖
-ម៉ូតូចំនួន ០៥គ្រឿង។
-រ៉ឺម៉កម៉ូតូកង់បីចំនួន ០៣គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់