ព័ត៌មានជាតិ

ធ្លាយ​ព័ត៌មាន Samsung បង្កើត Samsung Tablet PC អេក្រង់​១២.២​អ៊ីង​

​ក្រុមហ៊ុន Samsung បាន​បង្កើត​នូវ​ស្មា​ត​ហ្វូន និង Tablet ជាច្រើន ព្រមទាំង​បាន​ដាក់​លក់​នៅលើ​ទីផ្សារ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​មិន​ធ្លាប់​បង្កើត Tablet អេក្រង់​ធំ​ជាង ១២​អ៊ីង​នោះទេ​។​

​យោង​តាម​សារព័ត៌មាន SAM Mobile បានឲ្យដឹងថា ក្រុមហ៊ុន Samsung គ្រោង​នឹង​បង្កើត Tablet អេក្រង់​ទំហំ ១២.២​អ៊ីង ដែល​មានឈ្មោះ​ថា Samsung Tablet PC និង​មាន​កូដ​ឈ្មោះ “SM-P905”​។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា នៅពេល​នេះ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ថា ក្រុមហ៊ុន Samsung នឹង​ជ្រើសរើស​យក​ប្រព័ន្ធ​ដំណើរការ​ណាមួយ ក្នុងចំណោម Android និង Windwos 8៕
samsungconference

មតិយោបល់