ព្រះសីហនុៈ កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ និងចុះរៀបចំសណ្ដាប់ធ្នាប់តាមសាលារៀនពេលសិស្សចេញទៅផ្ទះ។
ជាលទ្ធផលត្រួតពិនិត្យសរុបបានយានយន្តចំនួន៨៣គ្រឿង ក្នុងនោះរថយន្តចំនួន៨គ្រឿង មានដូចខាងក្រោម ៖
១.អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពបានចំនួន៦៧គ្រឿង ពិន័យទាំងអស់ ។
២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន៧គ្រឿង ពិន័យទាំងអស់ ។
៣.រថយន្តមិនពាក់ខ្សែក្រវ៉ាត់ចំនួន១គ្រឿង (ពិន័យ)។
៤.រថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ចំនួន២គ្រឿង ពិន័យទាំងអស់ ។
៥.ជនជាតិចិនបើកបរគ្មានប័ណ្ណបើកបរកម្ពុជាចំនួន២គ្រឿង ពិន័យចំនួន១គ្រឿង(តាមអនុក្រឹត្យលេខ៤៤) នៅសល់១គ្រឿង រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត៕
មតិយោបល់