បាត់ដំបងៈ កាលពីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុចគល់ស្ពានដងទង់ ស្ថិតភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះមានសាក់រូបព្រះម៉ែ គង់សារ៉ឹម ប្រហែលជា ជនជាតិចិន ភេទប្រុស អាយុ ៤០ឆ្នាំ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖ រឿងហេតុខាងលើជាករណីមនុស្សឃាត ដោយមានដៃជាប់ខ្នោះ ក្រពាត់មកក្រោយដេកផ្កាប់មុខ ហើយដុតភ្លើងដើម្បីបំផ្លាញសាកសព ព្រមទាំងមានប៉ែលចូកដីនៅក្បែរជនរងគ្រោះទៀតផង។ ។
ករណីខាងលើកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ត រីឯសព ត្រូវបានក្រុមបច្ចេកទេសរាជធានីភ្នំពេញ យកទៅធ្វើកោសល្យវិច័យ នារសៀលថ្ងៃដដែល៕




មតិយោបល់