ព័ត៌មានជាតិ

ទៀតហើយ កឺកឺ! ក្រុមជនជាតិចិន ចាប់បង្ខាំងជនជាតិចិនគ្នាឯង ធ្វើទារុណកម្មជំរិតទារប្រាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) សមត្ថកិច្ចខេត្តព្រះសីហនុ បានរំដោះយកបុរសជនជាតិចិនម្នាក់ ដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នា ចាប់បង្ខាំងទុកក្នុងផ្ទះ ធ្វើទារុណកម្មក្នុងអំពើចាប់ជំរិត យកប្រាក់ជាងមួយសប្តាហ៍ មកហើយ។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ម្តុំស្ថាននីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្ស័យ ចំនួន៥នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ រងរបួសពេញខ្លួន ត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។

ប្រភពដដែលបន្ថែមថា ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់ហិង្សា លើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ (បាយមួយកញ្ចប់ ៣០០$ ទឹកសុទ្ធមួយដប១០០$)។

សូមបញ្ជាក់៖ មកទល់ពេលនេះ អត្តសញ្ញាណជនសង្ស័យ និងសាវតាដើមហេតុ នៅមិនទាន់ដឹងទេ រង់ចាំជំនាញសាកសួរស្រាវជ្រាវបន្ត៕

មតិយោបល់