ព័ត៌មានជាតិ

Update៖ បុរសវ័យប្រហែលអាយុ ២០ឆ្នាំជាងម្នាក់ បើករថយន្ត FORD ថ្មីចែស បុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៤១នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ត្រង់ចំណុចមុខរោងចក្រកាដា ផ្លូវបេតុងផ្សារទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក់ FORD ព៌ណខ្មៅ ស្លាកលេខ ភ្នំពេញ 2BF-5000 អ្នកបើកបរមានអាយុប្រហែល ២០ឆ្នាំជាង (បើកបរក្នុងស្ថានភាពស្រវឹងស្រា)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកបង្គោលថ្មខ្សែភ្លើងតែម្តង បណ្តាលឲ្យបាក់បង្គោលភ្លើងចំនួន១ដើម និងរថយន្តខូចខាត់ធ្ងន់។

មូលហេតុ៖ មកពីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។

បញ្ជាក់៖ ករណីគ្រោះថ្នាក់ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់