ព័ត៌មានជាតិ

Update៖ ដូចក្នុងរឿងមិនខុស! រថយន្តមួយគ្រឿង បើកធ្លាក់ផ្លូវក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅ

កោះកុង: កាលពីវេលាម៉ោង ១៦ និង ២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៨-៩៩ ស្ថិតភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បណ្តាលឲ្យជនជាតិថៃម្នាក់ រងរបួសធ្ងន់។

ជនបង្កឈ្មោះ សោម ប៉ូវ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដ ១គ្រឿងម៉ាក CAMARY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-5683 មកដល់ចំណុចកើតហេតុ បានក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់ ជាជនជាតិថៃពុំស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ បាក់ដៃខាងស្ដាំ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង ចំណែកឯរថយន្តត្រូវភ្លើងឆេះអស់ទាំងស្រុង៕

មតិយោបល់