ព័ត៌មានជាតិ

ស្រ្តីចំណាស់ម្នាក់ ដាច់ចិត្តចងកបញ្ចប់ជីវិត ទុកប្តីឲ្យនៅពោះម៉ាយ

កណ្តាលៈ ស្រ្តីវ័យចំណាស់ម្នាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ទឹក ក្រោមផ្ទះ ស្ថិតក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ្រុយ ចាន់ថា អាយុ៤៧ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ​ មានជំងឺសសៃប្រសាទរយៈពេលយូរឆ្នាំមកហើយ។ សមត្ថកិច្ចបានបន្តថា ក្រោយពេលកើតហេតុ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ឈ្មោះ ថូ ម៉េង ត្រូវជាប្តីជនរងគ្រោះ បានដើរចូលទៅក្នុងបន្ទប់ទឹកក្រោមផ្ទះដើម្បីយកកង់ទៅច្រូតស្មៅគោ ពេលដើរចូលទៅដល់អត់ឃើញប្រពន្ធសម្រាននៅលើប៉ៅអ៊ីក្បែរបន្ទប់ទឹកទេ ក៏សង្ស័យបើកទ្វារបន្ទប់ចូលមើល ស្រាប់តែឃើញប្រពន្ធរបស់គាត់ចងកនឹងខ្សែនីឡុងពណ៌សទៅនឹងផ្ទោងបង្គន់ស្លាប់បាត់ហើយ ឃើញដូច្នេះ គាត់ក៏បានមកហៅអ្នកជិតខាងឲ្យមកជួយកាត់ចំណងយកសពប្រពន្ធចេញមកដាក់នៅលើក្រោមផ្ទះ រួចក៏បានផ្តល់ព័ត៌មានមកដល់សមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេសស្រុកប៉ុស្តិ៍រដ្ឋបាល និងមានការចូលរួមពីលោកមេភូមិធ្វើការពិនិត្យសពឃើញមានស្នាមចងកកប់បំពង់កផ្នែកខាងមុខដោយចងនឹងខ្សែនីឡុងពណ៌ស ក្រៅពីស្លាកស្នាមខាងលើពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ ក្រោយពេលពិនិត្យសពរួចហើយកម្លាំងជំនាញបានប្រគល់សពជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់